Off-Facebook Activity គឺជាមុខងារថ្មីរបស់ហ្វេសប៊ុក ដែល ផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់មានលទ្ធភាពច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់ពួកគេនៅលើហ្វេសប៊ុក។ មុខងារនេះអាចឱ្យអ្នកប្រើប្រាស់មើលឃើញនូវចំនួនគេហទំព័រ និងកម្មវិធីនៅលើទូរស័ព្ទ (App) ដែលបានភ្ជាប់ទំនាក់ទំនងជាមួយហ្វេសប៊ុក និងអាចឱ្យអ្នកបញ្ចប់ទំនាក់ទំនងរវាងគេហទំព័រ និង App ទាំងនោះជាមួយហ្វេសប៊ុកបាន។
គេហទំព័រ ឬ App ទាំងនោះ បានផ្ញើទិន្នន័យអំពីអ្នកមួយចំនួនទៅឱ្យហ្វេសប៊ុក នៅពេលដែលអ្នកចូលទៅមើលគេហទំព័រ ឬប្រើ App របស់ពួកគេ។ ឧទាហរណ៍ អ្នកចូលទៅគេហទំព័រលក់ទំនិញមួយ ពេលនោះអ្នកបានចាប់អារម្មណ៍ទំនិញមួយ ហើយក៏បានចុចដើម្បីមើលព័ត៌មានលម្អិតពីទំនិញនោះ។ នៅពេលដែលអ្នកចុចលើទំនិញនោះ ម្ចាស់គេហទំព័រ ដឹងព័ត៌មានមួយចំនួនពីអ្នក ដូចជា ឧបករណ៍ដែលអ្នកប្រើ (កុំព្យូទ័រ ឬទូរស័ព្ទ) ដឹងពីទីតាំងរបស់អ្នក និងសកម្មភាពរបស់អ្នកលើគេហទំព័ររបស់គេ។ ពួកគេបានផ្ញើព័ត៌មានមួយចំនួនរបស់អ្នកទៅឱ្យហ្វេសប៊ុក ហើយហ្វេសប៊ុកនឹងធ្វើការផ្ទៀងផ្ទាត់ សិក្សាពីអ្នក ដើម្បីបង្ហាញត្រលប់មកវិញនូវពាណិជ្ជកម្ម ឬសេវាកម្មដែលអ្នកអាចនឹងចាប់អារម្មណ៍។ ដូចនេះហើយបានជាអ្នកតែងតែឃើញពាណិជ្ជកម្ម ដែលទាក់ទងនឹងអ្នកនៅពេលដែលអ្នកប្រើហ្វេសប៊ុក។
ទោះបីជាអ្នកប្រើមុខងារនេះ (Disconnect Website and App) មិនមែនមានន័យថា អ្នកនឹងឈប់ឃើញផ្ទាំងផ្សាយពាណិជ្ជកម្មនៅលើហ្វេសប៊ុកអ្នកនោះទេ។ អ្នកនៅតែឃើញការផ្សាយពាណិជ្ជកម្មផ្សេងៗដដែល គ្រាន់តែផ្ទាំងពាណិជ្ជកម្មទាំងនោះ វាមិនសូវទាក់ទងនឹងសកម្មភាពនៃការប្រើអ៊ីនធឺណែត និងហ្វេសប៊ុករបស់អ្នក ព្រោះអ្នកបានប្រាប់ទៅគេហទំព័រ និង App ផ្សេងៗឈប់ឱ្យផ្ញើទិន្នន័យពីសកម្មភាពនៃការប្រើអ៊ីនធឺណិតទៅក្រុមហ៊ុនហ្វេសប៊ុក។
ដើម្បីចូលទៅកាន់មុខងារថ្មីនេះ អ្នកត្រូវ៖
១- ចូលទៅកាន់ Settings
២- ចុលលើពាក្យ Your Facebook Information ដែលនៅផ្នែកខាងឆ្វេង → ចុចលើពាក្យ Off-Facebook Activity ឬចូលទៅកាន់តំណភា្ជប់នេះ https://www.facebook.com/off_facebook_activity/
៣- ចុចលើពាក្យ Clear History
៤- អ្នកនឹងឃើញចំនួនគេហទំព័រ និង App ដែលបានភ្ជាប់ជាមួយហ្វេសប៊ុករបស់អ្នក → ចុចលើពាក្យ Clear History
៥- ចុចលើពាក្យ More Options
៦- ចុចលើពាក្យ Manage Future Activity
៧- បន្ទាប់ពីចុចលើ Manage Future Activity រួច អ្នកនឹងឃើញផ្ទាំងមួយលោតឡើង → ចុចលើពាក្យ Manage Future Activity ម្តងទៀត
៨- ចុចលើ សញ្ញាពណ៌ខៀវ ដើម្បីផ្តាច់ទំនាក់ទំនងគេហទំព័រ និង App ផ្សេងៗជាមួយហ្វេសប៊ុករបស់អ្នក
- ប្រភព៖
- https://thehackernews.com/2020/01/off-facebook-activity-data.html?fbclid=IwAR1uDHiNv7HqrBlVZp_sJZpJ4w4XNdhFHJGiUsGVJsfOa386tBkyk9xwgUU
- https://www.eff.org/deeplinks/2020/01/how-change-your-facebook-activity-settings
- https://www.facebook.com/help/2207256696182627
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
>> ព័ត៌មានខាងលើនេះត្រូវបានដកស្រង់ចេញពីក្នុងវេបសាយ DigitalHub101