កម្មវិធីសម្រាប់ត្រួតពិនិត្យទៅលើភាពមិនប្រក្រតីនៃគណនី នៅក្នុង ​Azure និង ​Office365

មានភស្តុតាងថ្មីបានបង្ហាញថា យុទ្ធនាការវាយប្រហារទៅលើ ​SolarWinds បានរាលដាលទៅដល់ ការប៉ុនប៉ងវាយប្រហារមិនជោគជ័យមួយទៅលើក្រុមហ៊ុន Crowdstrike ។ ការប៉ុនប៉ងនេះ ត្រូវបានរាយការណ៍ដោយក្រុមហ៊ុនម៉ៃក្រូសូហ្វកាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ ដែលបានកំណត់បាននូវគណនីរបស់ third party reseller នៅលើ Microsoft Azure មានការអាក់េសសមិនប្រក្រតី ទៅកាន់ ​Microsoft cloud APIs អស់រយៈពេល ១៧ ម៉ោង កាលពីប៉ុន្មានខែមុន។

ឧប្បទេវហេតុនេះត្រូវបានបញ្ចេញឱ្យដឹងស្របពេលជាមួយនឹងការវាយប្រហារក្នុងទម្រង់ supply chain attack ទៅលើ ​SolarWinds ដែលឱ្យគេរកឃើញនូវការតំលើងមេរោគ ​(backdoor) ត្រូវបានដាក់ឈ្មោះថា Sunburst តាមរយៈការអាប់ដេតទៅលើសុសវែរគ្រប់គ្រងបណ្តាញ ហៅថា ​SolarWinds Orion។

ក្រោយពីការបញ្ចេញឱ្យដឹងពីការវាយប្រហារនេះមក ក្រុមហ៊ុន Microsoft, Cisco, VMware, Intel, NVIDIA និងស្ថាប័នជាច្រើនទៀតរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ថាទទួលរងគ្រោះផងដែរ។ ក្រៅពីមេរោគ Sunburst ខាងលើនេះ ក៏នៅមានការរកឃើញនូវមេរោគថ្មីមួយទៀតឈ្មោះថា Supernova ផងដែរ។

ក្រុមហ៊ុន ​CrowdStrike ក៏បានបញ្ចេញនូវកម្មវិធី CrowdStrike Reporting Tool for Azure (CRT) ដែលជាកម្មវិធីឥតគិតប្រាក់ (free) សម្រាប់ជួយដល់អង្គភាពក្នុងការត្រួតពិនិត្យទោលើ សិទ្ធអនុញ្ញាតដ៏ច្រើនលើសលុបនៅលើ Azure Active Directory ឬ Office 365 របស់ពួកគេ និងជួយដល់ការកំណត់រកនូវកង្វៈខាតនៅក្នុង configuration ផងដែរ។

ជាមួយគ្នានេះផងដែរ US Cybersecurity Infrastructure and Security Agency (CISA) ក៏បានបញ្ចេញនូវកូនកម្មវិធីស្រដៀងគ្នានេះផងដែរ ឈ្មោះថា Sparrow ដើម្បីជួយដល់ការរកមើលនូវគណនីនៅក្នុង ​Azure ឬ Office 365 ដែលអាចសង្ស័យថាមានភាពមិនប្រក្រដី។

ក្រុមហ៊ុន SolarWinds ក៏បានធ្វើការអាប់ដេតទៅលើកម្មវិធីរបស់ខ្លួនផងដែរ៕​

=========

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

Exit mobile version