ចូរមានការប្រយ័ត្នក្នុងការបើក Screensaver ឈ្មោះ Bikini

ពួកឧក្រិដ្ឋជនតាមប្រព័ន្ធអិនធឺណែតបានធ្វើការ ផ្ញើរចេញនូវ  spam ដែលមានបង្កប់នូវមេរោគ (malicious Trojan horse) តាមរយៈអ៊ីមែល ដោយផ្តល់ឲ្យការស្វាគមន៍ឆ្នាំថ្មី និង រូបភាពនារីពាក់ខោអាវបីឃីនី។

នៅក្នុងឧទាហរណ៍ខាងក្រោម អ៊ីមែលបានផ្ញើរមកដែលមានលក្ខណៈដូចជា៖

bikini1 bikini2

 

ទោះបីជាអ៊ីមែលដែលសរសេរក្នុងទម្រង់ជាភាសាខុសគ្នាក៏ដោយ (ដែលក្នុងឧទាហរណ៍ខាងលើ គឺភាសាអ៊ីតាលី និងអង់គេ្លស) ខ្លឹមសារគឺមានអត្ថន័យដូចគ្នា “នេះគឺជារូបថតរបស់ខ្ញុំ ពាក់បីឃីនី ដែលខ្ញុំបានសន្យាអ្នក”។

ភ្ជាប់មកជាមួយអ៊ីម៉ែលនោះ គឺជា file ឈ្មោះ Bikini.zip ដែលផ្ទុកទៅដោយ file Windows screensaver ឈ្មោះថា  Bikini.scr ដែលនៅពេលដំណើរការ អាចធ្វើឲ្យ កុំព្យូទ័រអ្នកជួបនូវហានិភ័យ។

 

Exit mobile version