ក្រុមហ៊ុនផ្តល់សេវាសន្តិសុខអុីនធឺណិតយក្ស FireEye ត្រូវបានហេគ

តាមប្រភពព័ត៌មានពី Reuters បានឱ្យដឹងថា ក្រុមហ៊ុនសន្តិសុខអុីនធឺណិតដ៏ធំមួយ ឈ្មោះថា FireEye ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ៍ ម្សិលមិញថា ក្រុមហ៊ុនរបស់ខ្លួនត្រូវបានហេគ ដែលបណ្តាលឱ្យ hacking tools សម្រាប់ប្រើប្រាស់ផ្ទៃក្នុងត្រូវបានលួច។

ក្រុមហ៊ុន FireEye បានបញ្ចេញព័ត៌មាននេះជាសាធារណៈនៅក្នុងប្លុករបស់ខ្លួន ដោយនាយកគ្រប់គ្រងក្រុមហ៊ុន Kevin Mandia។ នៅក្នុងព័ត៌មាននោះបានសរសេរថា “កម្មវិធីសម្រាប់ប្រើប្រាស់ដើម្បីបម្រើឱ្យអាជីវកម្មរបស់ខ្លួន – red team tools” ត្រូវបានលួច នៅក្នុងប្រតិបត្តិការមានលក្ខណៈស្មុគស្មាញ ហើយនេះប្រហែលជាប្រតិបត្តិការដោយក្រុមហេគគ័រគាំទ្រដោយរដ្ឋាភិបាល (nation-state)។ វាមិនទាន់ច្បាស់នៅឡើយទេ ថាតើការហេគចូលនេះកើតឡើងពីពេលណានោះទេ។

ក្រៅពីការលួចយកនូវកម្មវិធីមួយចំនួនរបស់ខ្លួន ហេគគ័រក៏មានការចាប់អារម្មណ៍ទៅលើទិន្នន័យមួយផ្នែករបស់ក្រុមហ៊ុនផងដែរ នោះគឺទិន្នន័យរបស់រដ្ឋាភិបាល។

លោក Mandia បានសរសេរថា “យើងសង្ឃឹមជឿថា ដោយសារចែករំលែកព័ត៌មានលំអិតអំពីការស្រាវជ្រាវរបស់ខ្លួន សហគមន៍សន្តិសុខអុីនធឺណិតទាំងមូលនឹងកាន់តែមានសមត្ថភាពប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការវាយប្រហារតាមអុីនធឺណិត។”

មិនមានភស្តុតាងណាមួយនៅឡើយទេដែលថា កម្មវិធី hacking tools ដែលលួចបាននោះត្រូវបានយកទៅប្រើប្រាស់ ហើយមិនមានកម្មវិធី hacking ណា ដែលពាក់ព័ន្ធទៅនឹង Zero-Day ផងដែរ។ ក៏ប៉ុន្តែការស៊ើបអង្កេតបានចាប់ផ្តើមតាំងពីដំបូង ជាមួយនឹងការជួយគាំទ្រពី FBI និងក្រុមហ៊ុនយក្សម៉ៃក្រូសូហ្វ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វបាននិយាយថា “ឧប្បទេវហេតុមួយនេះគឺបង្ហាញឱ្យយើងដឹងថា ហេតុអ្វីបានជាឧស្សាកម្មសន្តិសុខអុីនធឺណិតត្រូវតែធ្វើការជាមួយគ្នា ដើម្បីទប់ស្កាត់ប្រឆាំង និងឆ្លើយតបទៅនឹងការគំរាមគំហែងមកពីសត្រូវដែលមានការគាំទ្រហិរញ្ញវត្ថុពេញលេញ និងមានបច្ចេកទេសវាយប្រហារដ៏ស្មុគស្មាញ”៕

ប្រភព៖

https://www.reuters.com/article/fireeye-cyber-idUSL1N2IO2EI

https://sg.news.yahoo.com/security-firm-fireeye-says-breached-222521019.html


សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version