កម្មវិធីផ្ញើសារដ៏ពេញនិយមរបស់ក្រុមហ៊ុន Meta គឺ WhatsApp បានប្រកាសបញ្ចេញកញ្ចប់អាប់ដេតជួសជុលចន្លោះប្រហោងសុវត្ថិភាពចំនួន ៣ (Security Vulnerabilities) ដែលប៉ះពាល់ដល់កម្មវិធីនៅលើ Android, iOS និង Mac Desktop។ ក្នុងចំណោមចន្លោះប្រហោងទាំងនោះ មានកំហុសមួយនៅលើ WhatsApp សម្រាប់ Android ដែលក្រុមហ៊ុនសង្ស័យថាអាចត្រូវបានក្រុមឧក្រិដ្ឋជនឆបោក (Scammers) កេងប្រវ័ញ្ចរួចទៅហើយ ដើម្បីធ្វើឱ្យសារបោកប្រាស់របស់ពួកគេមើលទៅគួរឱ្យទុកចិត្ត។
«កំហុសនេះត្រូវបានរកឃើញនៅពេលក្រុមការងាររបស់យើងកំពុងបង្អាក់យុទ្ធនាការឆបោក (Scam Campaign) មួយ។ យើងជឿជាក់ថា ក្រុមឆបោកបានប្រើប្រាស់វាដើម្បីធ្វើឱ្យសារបោកបញ្ឆោតរបស់ពួកគេមើលទៅកាន់តែគួរឱ្យជឿជាក់!»— ការបញ្ជាក់ពីអ្នកនាំពាក្យ WhatsApp ប្រាប់ទៅកាន់ The Hacker News
១. ការវិភាគបច្ចេកទេសលើចន្លោះប្រហោងទាំង ៣ របស់ WhatsApp
CVE-2026-23871— កំហុសធ្លាយអាសយដ្ឋាន IP តាមរយៈ Ad-Reply URLs (សង្ស័យថាប្រើក្នុងការឆបោក)៖- ផលប៉ះពាល់៖ កើតឡើងលើ WhatsApp for Android និង WhatsApp Business for Android មុនជំនាន់
2.26.17.4ដោយសារការផ្ទៀងផ្ទាត់ External Ad-reply URLs មិនពេញលេញ។ - យន្តការវាយលុក៖ នៅពេលអ្នកវាយប្រហារផ្ញើមេឌៀពី URL ដែលពួកគេគ្រប់គ្រង តាមរយៈសារប្រភេទ Click to WhatsApp ad-reply ដែលត្រូវបានកែច្នៃពិសេស ហើយសារនោះបង្ហាញលើអេក្រង់ជជែក វាអាចធ្វើឱ្យឧបករណ៍របស់ជនរងគ្រោះបង្ហាញ អាសយដ្ឋាន IP (IP Address) ទៅឱ្យអ្នកវាយប្រហារដោយស្វ័យប្រវត្តិ។
- ផលប៉ះពាល់៖ កើតឡើងលើ WhatsApp for Android និង WhatsApp Business for Android មុនជំនាន់
CVE-2026-102769— កំហុស SQL Injection លុបឯកសារក្នុងម៉ាស៊ីន និងលួចទិន្នន័យ Side-Channel៖- ផលប៉ះពាល់៖ កើតឡើងលើ WhatsApp for Android មុនជំនាន់
2.26.35.74។ - យន្តការវាយលុក៖ ប្រសិនបើអ្នកប្រើប្រាស់ចុចលើសារ “Order Details” ដែលត្រូវបានកែច្នៃពិសេស និងផ្ញើចេញពី Unofficial Client វាអាចបណ្តាលឱ្យ ឯកសារ WhatsApp ដែលរក្សាទុកក្នុងទូរស័ព្ទ (Locally-stored files) ត្រូវបានលុបចោល។ លើសពីនេះ ប្រសិនបើជនរងគ្រោះកំពុង Online ពេលទទួលសារ ហេគឃ័រអាចលួចដឹងព័ត៌មាន ១ bit អំពី Chat Database តាមរយៈការវាស់ពេលវេលា Crash (Timing-based side channel)។ (ពុំទាន់មានភស្តុតាងនៃការវាយប្រហារជាក់ស្តែងទេ)។
- ផលប៉ះពាល់៖ កើតឡើងលើ WhatsApp for Android មុនជំនាន់
CVE-2026-44908— កំហុសផ្ទៀងផ្ទាត់ Certificate ក្នុងប្រព័ន្ធ Meta AI Confidential Computing៖- ផលប៉ះពាល់៖ ប៉ះពាល់ដល់ WhatsApp for iOS (មុន
2.26.24.72), WhatsApp Business for iOS និង WhatsApp for Mac Desktop (មុន2.26.23.72), WhatsApp for Android (មុន2.26.23.74) និង WhatsApp Business for Android (មុន2.26.23.70)។ - យន្តការវាយលុក៖ កំហុសក្នុងការផ្ទៀងផ្ទាត់ Trust-validation នៃ Certificate សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ Meta AI ដែលតាមទ្រឹស្តី អាចអនុញ្ញាតឱ្យតួអង្គដែលឈរនៅក្នុងប្រព័ន្ធ Meta រំលង Hardware Root of Trust ដោយប្រើ VCEK Certificate ក្លែងក្លាយ។ ទោះជាយ៉ាងណា WhatsApp បានបញ្ជាក់តាមរយៈ Binary Transparency Ledger ថា ពុំមានការកេងប្រវ័ញ្ចណាមួយកើតឡើងឡើយ។
- ផលប៉ះពាល់៖ ប៉ះពាល់ដល់ WhatsApp for iOS (មុន
២. អនុសាសន៍ការពារបន្ទាន់សម្រាប់អ្នកប្រើប្រាស់ពី SecuDemy
ដើម្បីការពារសុវត្ថិភាពគណនី ទិន្នន័យជជែក និងអាសយដ្ឋាន IP របស់អ្នក ក្រុមការងារ SecuDemy សូមណែនាំវិធានការដូចខាងក្រោម៖
- អាប់ដេតកម្មវិធី WhatsApp និង WhatsApp Business ជាបន្ទាន់៖ សូមចូលទៅកាន់ Google Play Store (Android), App Store (iOS) ឬ Mac App Store ដើម្បីអាប់ដេតទៅកាន់ជំនាន់ចុងក្រោយបំផុត (ឬខ្ពស់ជាងជំនាន់ដែលបានរៀបរាប់ខាងលើ)។
- ប្រុងប្រយ័ត្នចំពោះសារផ្សព្វផ្សាយ Ad-Reply និងសារបញ្ជាទិញចម្លែកៗ (Order Details)៖ កុំចុចលើសារបញ្ជាទិញ ឬសារផ្សព្វផ្សាយដែលផ្ញើមកពីគណនីមិនស្គាល់អត្តសញ្ញាណ ជាពិសេសសារដែលទាមទារឱ្យផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន។
- បើកមុខងារការពារ IP ពេល Call (Protect IP Address in Calls)៖ នៅក្នុង WhatsApp សូមចូលទៅកាន់
Settings>Privacy>Advancedហើយបើកមុខងារ Protect IP address in calls ដើម្បីបង្កើនភាពឯកជនបន្ថែមទៀត។
credit: https://thehackernews.com/2026/11/whatsapp-patches-3-security-flaws.html
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕
