IT Professional V ត្រឡប់មកវិញជាមួយបទពិសោធន៍ថ្មី ឱកាសថ្មីប្លែកពិសេសជាងឆ្នាំមុនៗ សម្រាប់សិស្សនិស្សិត និងអ្នកធ្វើការក្នុងវិស័យព័ត៌មានវិទ្យា (IT) ក្នុងឆ្នាំ២០២៦

ភ្នំពេញ, ខែមករា ២០២៦

ក្នុងសម័យនៃការផ្លាស់ប្តូរឌីជីថលដែលកំពុងកើតមានយ៉ាងឆាប់រហ័ស វិស័យបច្ចេកវិទ្យាព័ត៌មាន (IT) បានក្លាយជាគ្រឹះសំខាន់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍអាជីព និងការរីកចម្រើនជាច្រើនទៀតទាំងក្នុងវិស័យសាធារណៈ និងឯកជន។ ក្នុងបរិបទនេះ ការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព និងចក្ខុវិស័យវែងឆ្ងាយ គឺជាកត្តាចាំបាច់សម្រាប់អនាគតឌីជីថលរបស់កម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ក្រុមហ៊ុន Proseth Solutions បានរៀបចំព្រឹត្តិការណ៍ សិក្ខាសាលា “IT Professional ដែលព្រឹត្តិការណ៍នេះគឺជាលើកទី៥ ហើយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់ដោយមានគោលបំណង  ចែករំលែកចំណេះដឹង​នីង​ជំនាញ ក៏ដូចជាបទពិសោធន៍ការងារទាក់ទងនឹងវិស័យព័ត៌មានវិទ្យា​ ដើម្បីពង្រឹងមូលដ្ឋានធនធានមនុស្ស បង្កើនសមត្ថភាពវិជ្ជាជីវៈ គុណតម្លៃ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារពិតប្រាកដ។

សម្រាប់ឆ្នាំ ២០២៦ នេះ កម្មវិធីត្រូវបាន ប្តូរឈ្មោះពី “IT Professional Career” មកជា “IT Professional” ដោយមានន័យ និងគោលបំណងជ្រាលជ្រៅជាងមុន។ ការប្តូរឈ្មោះនេះ មិនមែនជាការប្ដូរតែពាក្យប៉ុណ្ណោះទេ ប៉ុន្តែជាការប្តូរទស្សនៈ និងទិសដៅកម្មវិធី ដោយបន្ថែមពីការផ្តោតលើការចែករំលែកចំណេះដឹងនិងតម្រង់ទិសការងារ យើងនិងរួមបញ្ចូលការចែករំលែក នូវប្រធានបទបច្ចេកវិទ្យា ដោយផ្អែកទៅបច្ចុប្បន្នភាពនៃតម្រូវការរបស់ទីផ្សា​ ក៏ដូចជាអាជីវកម្ម។

ព្រឹត្តការណ៍មួយនេះ ត្រូវបានរៀបចំឡើងជាវេទិកាវិជ្ជាជីវៈកម្រិតខ្ពស់ ដែលផ្តោតលើការតភ្ជាប់រវាងសិស្ស និស្សិត ​មានបំណងអភិវឌ្ឍន៍អាជីពការងារ និងអ្នកធ្វើការនៅក្នុងវិស័យព័ត៌មានវិទ្យា (IT) ទាំងអស់។ សម្រាប់សិក្ខាសាលាមួយនេះនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ នៅ CKCC ពីម៉ោង ០៧:០០ព្រឹក ដល់ម៉ោង​១២:០០ថ្ងៃត្រង់ ដែលមានការចូលរួមដោយសេរី។

ការចូលរួមក្នុងសិក្ខាសាលាមួយនេះនឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា៖

ព័ត៌មានព្រឹត្តិការណ៍៖

🗓 កាលបរិច្ឆេទ: ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦
📍 ទីកន្លែង: CKCC Multipurpose Hall, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

✅ ការចុះឈ្មោះបានបើករួចហើយ! ចូលទៅកាន់តំណភ្ជាប់ [https://prosethsolutions.com/It-Professional-2026] ដើម្បីចុះឈ្មោះឥឡូវនេះ។ កន្លែងមានកំណត់ ដូច្នេះកុំភ្លេចចុះឈ្មោះឲ្យទាន់ពេល!

Exit mobile version